នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះផងដែលឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានធ្វើការឧបត្ថម្ភទឹកប្រាក់ចំនួន ១០០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដោយលោកបានបង្ហោះរូបភាពព្រមទាំងសរសេរសារយ៉ាងដូច្នេះថា៖ “នៅថ្ងៃនេះខ្ញុំចូលរួមកម្មវិធីកាកបាទក្រហមអឌ្ឍចន្ទក្រហមផ្ដល់ចំនួន ១០០លានរៀលចូលរួម ជួយសង្គម”៕