នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភថវិកាពីសំណាក់អ្នកមានមុខមាត់គ្រប់ជាន់ថ្នាក់ យ៉ាងណាមិញឧកញ៉ា ឌួង ឆាយ បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ និងការងារសង្គមជាច្រើនទៀត ដោយឧកញ៉ា ឌួង ឆាយ បានសរសេរសារយ៉ាងខ្លីថា៖ “ការងារសង្គមដែលខ្ញុំបាទស្រលាញ់ និងពេញចិត្តជាទីបំផុតគឺការងារមនុស្សធម៍”៕