បងប្អូនដែលនិយមទស្សនាការប្រដាល់ភាគច្រើនមុខជាស្គាល់លោក វង្ស ណយ កីឡាករប្រដាល់បុរាណខ្មែរជាក់ជាមិនខាន។ មួយរយៈក្រោយនេះគេពុំសូវបានឃើញវត្តមានលោកចេញប្រដាល់ប៉ុន្មាននោះឡើយ ដោយប្រជាប្រិយភាពហាក់ធ្លាក់ចុះព្រោះតែលោកមានវ័យរាងច្រើន និងប្រដាល់មិនសូវឈ្នះគេ។

យ៉ាងណាមិញក្រឡេកមកមើលជីវភាពរស់នៅរបស់លោក ហាក់ធ្វើឲ្យស្រណោះ និងគួរឲ្យអាណិតអាសូរជាប៉ុនពេក ដោយយើងពុំនឹកស្មានថាកីឡាករប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបបែជាស្នាក់នៅខ្ទមធ្លុះធ្លាយរងខ្យល់រងភ្លៀងបែបនេះទៅវិញ។ លោកក៏បានសរសេរសារខ្លោចចិត្តនៅក្នុងបណ្តាញសង្គមផងដែរថា «សុំអង្វរ ព្រះឥន្ទ ជួយបង្វែរខ្យល់ កុំបោកបក់ខ្លាំងពេក ទុកអោយកូនចៅរស់បានសុខផងចុះ សាធុ សាធុ សាធុ»៕