ខណៈបាតុភូត អ៊ែល នីណូ (El Nino) នៅតែមានឥទ្ធិពល និងបន្តគ្រប់ដណ្តប់លើប្រមាណពាក់កណ្តាលនៃផែនដី ដែលកត្តានេះធ្វើឲ្យសីតុណ្ហភាពអតិបរិមាននៅក្នុងប្រទេសកម្ពុជាបន្តកើនឡើង ក្តៅហួតហែង រហូតធ្វើឲ្យសិស្សនិស្សិតនៅតាមបណ្តាសាលារៀន អ្នកធ្វើការនៅការិយាល័យ មានការលំបាកដោយសារតែកម្តៅកើនឡើង។

យ៉ាងណាមិញថ្មីៗនេះលោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បានបញ្ចេញវីដេអូនិយាយអំពីវិធីការកាត់បន្ថយកម្ដៅក្រៅពីការបាញ់ទឹក ពោលគឺការកាត់បន្ថយកម្តៅថ្ងៃដោយវាំងននបៃតង តើលោក លោកស្រីបានឮអំពីវាំងននបៃតងពីមុនមកដែរឬទេ? នៅប្រទេសជប៉ុន មានវិធីវាំងននបៃតង ដែលជាការដាំរុក្ខជាតិវលិ្លនៅតាមបង្អួច ដើម្បីបន្ថយកម្តៅដែលជះចូលមក។ សូមទស្សនាវីដេអូនៅខាងក្រោម៖