ករណីបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណព្រោះតែបានជួយក្មេងស្រីមួយរូបគេចចេញពីការផ្ទុះហ្គាសឆេះឡាន នៅតាខ្មៅ បណ្តាលអោយគាត់ត្រូវឆេះភ្លើងពេញខ្លួនស្ទើរបាត់បង់ជីវិត។ ជនរងគ្រោះមានឈ្មោះ ឃុត សំណាង អាយុ៥៣ឆ្នាំ នៅភូមិកំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឥលូវកំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យ ព-២ (អតីតពេទ្យយោធា) ក្រុងបាត់ដំបង។

ទោះបីជាទទួលជំនួយជាបន្តបន្ទាប់ក្តីប៉ុន្តែបងប្រុសរូបនេះនៅតែត្រូវការជំនួយបន្ងែម ព្រោះតែរបួសរលាកខ្លាំង ខណៈដែលជនរងគ្រោះមិនចង់ឲ្យក្រុមគ្រួសារជំពាក់បំណុលធនាគារ។ យ៉ាងណាមិញនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះសួរសុខទុក្ខបុរសរងគ្រោះ ព្រមទាំងនាំយកថវិការបស់សម្តេចតេជោហ៊ុន​ សែន​ និង​សម្តេច​កតិ្តព្រឹទ្ធបណ្ឌិតចំនួន ១មុឺនដុល្លារ ជូនជនរងគ្រោះដោយផ្ទាល់។

នេះបើយោងតាមប្រភពឈ្មោះ Chakra Kong បានសរសេររៀបរាប់ថា៖ “ដោយក្តីអាណិតអាសូរដល់ លោកពូឃុត​ សំណាង​ ដែល​ជាវីរបុស​ជួយសង្គ្រោះក្មេងស្រីម្នាក់ចេញពីការផ្ទុះហ្គាសរថយន្តនៅក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល ​បណ្តាល​ឲ្យ​គាត់​ត្រូវ​ភ្លើង​ឆេះ​ពេញខ្លួនស្ទេីរ​បាត់​បង់ជីវិត​។ បងស្រីពេជ​ ចន្ទមុន្នី​ បាននាំយកថវិការបស់សម្តេចតេជោហ៊ុន​ សែន​ និង​ សម្តេច​កតិ្តព្រឹទ្ធបណ្ឌិត ចំនួន១មុឺនដុល្លារជូនដល់គាត់ផ្ទាល់ដៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពពីរ​ យោធភូមិភាគ​ទី5​ ខេត្ត​បាត់ដំបង”៕ ប្រភព៖ Chakra Kong