កាលពីថ្មីៗនេះកម្មវិធី Battle Trip របស់ស្ថានីយប៉ុស្តិ៍ទូរទស្សន៍កូរ៉េ KBS បានមកផ្តិតយកដំណើរកម្សាន្តនៅឯខេត្តសៀមរាប ប្រទេសកម្ពុជា ដែលទទួលបានការកោតសរសើរ និងគាំទ្រជាខ្លាំងពីសំណាក់បងប្អុនប្រជាជនខ្មែរ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា កម្មវិធីនេះគឺតម្រូវឲ្យមានការចូលរួមចំនួនពីរក្រុម ដោយជ្រើសរើសកន្លែងធ្វើដំណើរដែលមានទីតាំងខុសគ្នា ដើម្បីយកមកប្រកួតប្រជែងគ្នាដោយមានអ្នកទស្សនានៅក្នុងស្ទូឌីអូផ្ទាល់បោះឆ្នោត ក្រុមណាមួយដែលទទួលបានការបោះឆ្នោតច្រើនបំផុតនឹងទទួលបានជ័យជំនះ។

ទោះបីជាមិនបានឈ្នះដៃគូប្រកួតនៃដំណើរកម្សាន្តនេះក៏ពិតមែន ក៏ប្រជាជនខ្មែរនៅតែអរគុណដល់កម្មវិធី Battle Trip បានធ្វើដំណើរមកផ្តិតយករូបភាពស្អាតៗពីប្រទេសកម្ពុជា។​ យ៉ាងណាមិញមានចំណុចតូចមួយដែលជារឿងគួរឲ្យភ្ញាក់ផ្អើលនោះ ត្រូវបានបកស្រាយនៅក្នុងកម្មវិធីនេះដោយពិធីករស្រីបានលើកឡើងថា «តាមដែលនាងចាំបាននៅក្នុងប្រទេសកម្ពុជាយើងប្រើប្រាស់លុយដុល្លារ

ខណៈពេលដែលប្រទេសវៀតណាមមានលុយដុង ថៃមានលុយបាត តែមិនដឹងនោះឡើយតើប្រទេសកម្ពុជាយើងមានរូបិយបណ្ណឬក៏អត់ទេ?» គេក៏បានឆ្លើយតបប្រាប់ទៅវិញថា «ការពិតទៅប្រទេសកម្ពុជាមានលុយរៀលខ្មែរ តែគេប្រើប្រាស់ដុល្លារច្រើនជាងលុយរៀល ខណៈនៅផ្សារមួយចំនួនគេមិនទទួលយកលុយរៀលឡើយ»៕