ភាពស្រស់ស្អាតនៅលើដងខ្លួនមិនអាស្រ័យទៅលើគុណភាព ឬ តម្លៃរបស់សម្លៀកបំពាក់ទាំងស្រុងនោះទេ តែអាស្រ័យទៅលើការតុបតែង និងចេះលេងម៉ូដដែលធ្វើឲ្យមានភាពទាក់ទាញ និងស្រស់ស្អាត ដោយសម្លៀកបំពាក់ខ្លះមិនមានតម្លៃថ្លៃនោះទេ តែរួមផ្សំជាមួយការលេងស្ទាយតុបតែង ធ្វើឲ្យអ្នកកាន់តែទាក់ទាញ និងថ្លៃថ្នូ ដូច្នេះថ្ងៃនេះយើងសូមណែនាំពីរបៀបក្នុងការលេងស្ទាយកាលីបៗ ជាមួយសម្លៀកបំពាក់មួយទឹកដូចខាងក្រោម៖

ទី១. ស្ទាយខោខ្លី និងអាវក្រៅធំៗ៖ លេងស្ទាយខ្ជូតៗ បែបកូរ៉េ ជាមួយខោអាវមួយទឹកដូចជា ខោខ្លី តឺនុយជាមួយ អាវយឺតស ហើយដាក់អាវខោវប៊យរាងរលុងៗពីក្រៅបន្តិច បន្ថែមជាមួយនឹងស្បែកជើងប៊ូតកខ្លី រឹតតែស្រស់ស្អាត។

ទី២៖ អាវយឺត និងខោការ៉ូជើងវែង៖ អាវយឺត និងខោការ៉ូជើងវែងមួយទឹកមិនថ្លៃនោះទេ ហើយកាលីបទៀត ដោយគ្រាន់តែតឺនុយជាយអាវ ចូលក្នុង ឬ​ ចងចុងអាវចូល ហើយលេងម៉ូដចេញសាច់ រួចមូរជើងខោបត់បន្តិច បន្ថែមស្បែកជើងប៉ាតា ឬ ស្បែកជើងប៊ូតកាត់តែកាលីប។

ទី៣. អាវយឺត ជាមួយខោសាច់ក្រណាត់ជើងវែង ៖ ការតុបតែងខ្លួនបែបនេះ ពិតជាស្រស់ស្អាត និងមិនចំណាយច្រើន ជាមួយនឹង អាវយឺត តឺនុយជាមួយខោ សាច់ក្រណាត់ ហើយមូរជើងឡើងបន្តិច បើចង់ឲ្យកាន់តែទាក់ទាញថែមទៀត អាចបន្ថែមកន្សែងចងក តូចល្មមជាម៉ូដក៏បាន។

ទី៤. អាវយឺតធំៗ និងខោជើងវែង៖ សម្រាប់អ្នកដែលចូលចិត្តពាក់អាវយឺតធំៗ អាចជ្រើសរើសជាមួយខោជើងវែងមូរជើង ហើយតឺនុយជាយអាវបន្តិច ដោយអាចបន្ថែមស្បែកជើង ឬ កន្សែងចងសក់បន្តិច នឹងកាន់តែទាក់ទាញ។

ទី៥. អាវយឺតធំៗ និងខោខ្លីៗ​ ៖ លេងស្ទាយកាលីបៗ ដោយប្រើអាវយឺតធំៗ ជាមួយខោខ្លីក៏ស្រស់ស្អាតម៉្យាងដែរ ដោយតឺនុយតែខាងមុខបន្តិច ហើយបន្ថែមជាមួយស្បែកជើងប៉ាតារាងខ្ពស់ កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។