រឿង “Pokémon: Detective Pikachu” គឺជាខ្សែភាពយន្តមានគ្រប់ឈុតឆាកទាំងកំប្លែង ការប្រយុទ្ធគ្នាបែបអស្ចារ្យ និងមនោសញ្ចេតនា។ សាច់រឿងចាប់ផ្ដើមនៅពេលក្មេងប្រុសម្នាក់ឈ្មោះ Tim បានជួបនឹងសត្វPokémon ឈ្មោះ Pikachu កំឡុងពេលស្វែងរកឪពុកដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងទីក្រុង Ryme ជាទីក្រុងដែលមនុស្ស និងសត្វ Pokémon រស់នៅនិងធ្វើការជាមួយគ្នា ហើយមានតែ Tim ម្នាក់គត់ទើបអាចស្ដាប់យល់ និងនិយាយជាមួយ Pikachu បាន។

Tim និង Pikachu ក៏ក្លាយជាដៃគូដ៏ល្អជាមួយគ្នា ហើយពួកគេព្យាយាមធ្វើគ្រប់បែបគ្រប់យ៉ាងដើម្បីស្វែងរកពីមូលហេតុនៃការបាត់ខ្លួនរបស់ឪពុក Tim គឺHarry Goodman ព្រោះគេមិនទទួលស្គាល់ថា ឪពុករបស់គេបាត់ខ្លួនព្រោះតែស្លាប់។ ចង់ដឹងថាតើចុងបញ្ចប់ Tim អាចនឹងរកឃើញឪពុកគេទេ? ឬចង់ដឹងថាសាច់រឿងមានភាពអស្ចារ្យប៉ុណ្ណានោះ សូមអញ្ជើញមកទស្សនារឿង “Pokémon: Detective Pikachu” នឹងមានបញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន នាថ្ងៃទី១០ ខែឧសភាខាងមុខនេះ៕