ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម បង្ហាញនូវរឿងរ៉ាវមួយគួរឲ្យហួសចិត្ត ដោយមានអ្នកបើកបររថយន្តPRIUS បានធ្វើការចុចស៊ីផ្លេខ្លាំងៗ ខណៈដែលកំពុងតែមានករណីគ្រោះថ្នាក់ចរាចរណ៍មានអ្នករបួសធ្ងន់ និងកំពុងតែលើកដាក់រថយន្តសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសុរាម្រិត កែងផ្លូវ៥១ ស្តុបវត្តលង្កា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះអ្នកបើករថយន្ត​ PRIUS នោះក៏បានធ្វើការឆ្លងស្តុបទាំងនៅភ្លើងពណ៌ក្រហមនៅឡើយ រួចវិះនឹងប៉ះគ្នាជាមួយនឹងរថយន្តមួយទៀតកំពុងឆ្លងស្តុបភ្លើងខៀវ ហើយបុរសម្ចាស់រថយន្ត PRIUS ក៏ចុះពីលើឡានឲ្យដៃកណ្ដាលដាក់ថែមទៀតផង។

នេះបើយោងតាមប្រភព បង ម៉េង អ្នកសារព័ត៌មាន បានរៀបរាប់ឲ្យដឹងថា​៖ “ខណៈពេលកំពុងជួយអ្នករបួស​ធ្ងន់​ លេីកឡេីងរថយន្តសង្គ្រោះ​ ស្រាប់តែបងប្រុសសង្ហានិងបងស្រីរូបស្រស់​ បេីករថយន្ត​ PRIUS មក​ដល់​ ចុចស៊ីផ្លេ​ឡេីងផ្អេីល​ មិនដឹងថាគាត់ប្រញាប់ធ្វេីដំណេីរទៅណា បានជាមិនគោរពភ្លេីងស្តុបហេីយ​ ចុះមក​លេីកដៃកណ្ដាលដាក់គេទៀត នៅស្តុបវត្តលង្កា”៕ ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន