ដោយសារតែទម្លាប់អាក្រក់ពេលព្រឹកទាំងនេះហើយ ដែលធ្វើឲ្យទម្ងន់របស់អ្នកមិនស្រក ហើយកាន់តែឡើងខ្លាំង
Life Style May 9, 2019 Chan Sreyny

ប្រសិនបើអ្នកគិតថាការសម្រកទម្ងន់ អាចស្រកបានក្នុងរយៈពេលយ៉ាងឆាប់រហ័ស ដោយសារតែ​ការតមចំណីអាហារ និងការហាត់ប្រាណនោះ​ វាមិនគ្រប់គ្រាន់ទេ ព្រោះទម្លាប់ធម្មតាៗមិនល្អមួយចំនួនដែលអ្នកតែងតែធ្វើនៅពេលក្រោកពីគេង មិនអាចដុតជាតិខ្លាញ់ ហើយរារាំងក្នុងការសម្រកទម្ងន់របស់អ្នកទៀតផង ដូច្នេះអ្នកគួរតែកែប្រែទម្លាប់មិនល្អទាំងនោះឡើងវិញដូចជា៖​

ទី១. មិនទទួលទានអាហារពេលព្រឹកឲ្យបានឆ្អែត៖ ទម្លាប់ក្នុងការញ៉ាំអាហារពេលព្រឹតតិច ដោយសារតែខ្លាចឡើងទម្ងន់ មិនមែនជារឿងល្អនោះទេ ព្រោះវា​ធ្វើឲ្យរាងកាយរបស់អ្នកមិនមានថាមពលគ្រប់គ្រាន់ ហើយមានអារម្មណ៍ថាឃ្លានអាហារសម្រន់ផ្សេងៗ ដែលជាហេតុធ្វើឲ្យទម្ងន់របស់អ្នកកាន់តែឡើង​ ដូច្នេះអ្នកគួរតែញ៉ាំអាហារពេលព្រឹកឲ្យបានច្រើន តែញ៉ាំអាហារពេលល្ងាចតិចទើបល្អ និងមានប្រសិទ្ធភាព។

ទី២.​មិនអនុញ្ញាតឲ្យរាងកាយទទួលបានពន្លឺថ្ងៃ៖ កាំរស្មីពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹម អាចជួយដុតជាតិខ្លាញ់នៅក្នុងខ្លួនបានយ៉ាងឆាប់រហ័ស និងជួយឲ្យកោសិកាបញ្ឈប់ការរក្សាទុកជាតិខ្លាញ់បានច្រើន អ្នកគួរតែអនុញ្ញាតឲ្យរាងកាយរបស់អ្នកទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ទោះទើបល្អ។

ទី៣. មិនទទួលទានទឹកពេលក្រោកពីដំនេក៖ ការទទួលទានទឹកផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព មិនតែប៉ុណ្ណោះប្រសិនបើអ្នកទទួលទានទឹកពីរកែវ បន្ទាប់ពីពេលក្រោកពីដំនេក វានឹងជួយបង្កើនល្បឿនដំណើរការរំលាយអាហារ ហើយបន្ថយហានិភ័យនៃការទទួលជាតិខ្លាញ់។

ទី៤.​មិនហាត់ប្រាណមុនពេលញ៉ាំអាហារពេលព្រឹក៖ ការសិក្សាមួយបានបង្ហាញថាការហាត់ប្រាណនៅពេលព្រឹកព្រលឹម និងញ៉ាំអាហារពេលព្រឹកតិចគឺជារឿងល្អ ប៉ុន្តែប្រសិនបើអ្នកហាត់ប្រាណ នៅពេលមានអារម្មណ៍ថាឃ្លានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់មានត្រឹមតែ ២០%​ តែប៉ុណ្ណោះ។