កាលពីថ្មីៗនេះរឿងរ៉ាវស្នេហារបស់លោក អែតវីន តារាសម្តែងប្រុសដែលមានប្រជាប្រិយភាពខ្ពស់នាពេលបច្ចុប្បន្នជាមួយស្រីស្អាត សុទ្ធ បញ្ចកា ដែលបងប្អូនភាគច្រើនស្គាល់ថាជាអតីតភរិយារបស់លោក លៀក លីដា ម្ចាស់ផលិតកម្ម LD នោះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយអ្នកទាំងពីរហាក់ស្និទ្ធស្នាលគ្នាប្លែក បង្កឲ្យកើតមានរឿងខ្សឹបខ្សៀវ។ ដំបូងឡើយសាមីខ្លួនទាំងពីរហាក់មិនទាន់ទទួលស្គាល់ពាក្យចចាមអារ៉ាមនេះឡើយ ស្រាប់តែមុននេះបន្តិចអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះសារដ៏ផ្អែមល្ហែមមួយជាមួយរូបភាពខួបកំណើតពញាក់អារម្មណ៍លោក អែតវីន ដោយបើកចំហស្នេហារបស់អ្នកទាំងពីរជាផ្លូវការ ថែមទាំងអ្នកទាំងពីរមានគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផង។

ដោយអ្នកនាងបានសរសេររៀបរាប់ថា «It late for this cake huni! សុំទោសណាស់​ យប់មិញស្រវឹងឡែ​ អោយបងខឹងទៀតហេីយ​! ដឹងថាបងតែងបារម្ភប្រច័ណ្ឌ ពេលដែលអូនអោបគ្រប់ប្រុស តែធ្វេីមិចបេីអូនវារួសរាយពេលស្រវឹងបងអេីយ! តែអ្វីដែលចង់ប្រាប់បង​គឺ​ កុំខ្វល់​ អូនតាចឹងពេលស្រវឹង​ តែអូនមិនដែលភ្លេចទេ​ គឺអូនមានបង​ អូនស្រលាញ់បង! បងតែងអោបអូនពេលអូនស្រវឹង​ អូនតែងអោបបងពេលគេរោមបង​ ព្រោះ​ តែចង់អោយគេដឹងថា​ បងជារបស់អូនផ្តាច់មុខហេីយ! ប្រច័ណ្ឌធ្វេីអី​ បេីបងដឹងហេីយ​ យេីងអត់គ្នាអត់បាន​ កុំខ្លាចអី​ អូននឹងមានតែបង​ ហេីយស្រលាញ់តែបងទេ! គិតថា​ អាចទៅយកនាក់ណាបានទៀត​ បេីបងល្អម្លឹងៗនឹង​! ទុកថាអូ​នសំណាងហេីយ​បានបង​ ទាំងដែលស្រីជាច្រេីនចង់បានបង​ តែបងមករេីសមេីលថែស្រីឡប់ៗដូចជាអូននេះវិញ! សុំទោស​ខ្លាំងណាស់ចំពោះរឿងយប់មិញ!

សន្យា​នឹង​នៅជាមួយគ្នាអស់ជីវិត​ ហេីយបងសួរថា​ “​អូនថ្ងៃក្រោយរៀបការជាមួយបងអត់?”​ រំភេីបពលលឺសំនួរនឹង​ តែចង់អោយប្រាកដជាងនឹង​ បានមិនឆ្លេីយ! តែពេលនេះ​ច្បាស់​ 1000% ហេីយ​ គឺ​បេីមិនរៀបការជាមួយបងទេ​ គឺអូនក៏មិនរៀបការនឹងនាក់ណាទៀតដែរ អ្វីដែរដឹងពេលនេះ​គឺ​ យេីង២នាក់ពិតជាអត់គ្នាមិនបានឡេីយ! សុំទោសណា​ ដែលតែងធ្វេីអោយបងខឹង​ ខ្វល់បារម្ភពីអូនគ្រប់ពេល​ ពីពេលនេះទៅឈប់អោយបងមកចាប់អូនលែងឈ្នះចឹងទៀតហេីយ​ កែខ្លួនដេីម្បីអោយបងសប្បាយចិត្ត​ Yith Meas Aussa My future Hubby»៕