តារា​ចម្រៀងឯករាជ្យ​លោក រ័ត្នន៍ សុីណូរ៉ា ក្រោយពីបានបញ្ចេញ Album “STARLIGHT” និងបានបាត់មុខអស់រយៈពេល ៣ឆ្នាំនោះ ទីបំផុតតារាចម្រៀងរូបនេះក៏បានបញ្ចេញ MV បទចម្រៀង “Back To Us” ពីអាល់ប៊ុមថ្មីគឺ “Honeymoon”។

បទចម្រៀង “Back to us” នេះមិនត្រឹមតែពីរោះទេ MV ក៏បានសម្រិតសម្រាំងផ្តិតយកទេសភាពស្រស់ស្អាតគួរឲ្យទាក់ទាញ មិនឲ្យអ្នកគាំទ្រខកបំណងឡើយ។ គួរបញ្ជាក់ថានៅក្នុង អាល់ប៊ុម“Honeymoon” មានចម្រៀងទាំងអស់ចំនួន១០បទ ដែលនឹងដាក់ធ្វើឲ្យ pre-order នៅលើ i-tunes នៅថ្ងៃស្អែក ខណៈដែលalbum នឹងចេញនៅថ្ងៃទី២៨ ខែកក្កដា ដែលអ្នកគាំទ្រអាចរកបាននៅលើ itunes, google play និងspotify។ តោះមកទស្សនា បទ “Back To Us”នៅខាងក្រោមនេះ៖