កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោក ព្រំ សុខឿន ចៅសង្កាត់បឹងកេងកងទី៣ បានដឹកនាំកងកម្លាំងចុះធ្វើអនាម័យ សម្អាតសំរាមផ្លូវក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣។ នេះគឺជាទង្វើដ៏ល្អមួយដែលធ្វើចេញពីក្រុមមន្ត្រីរាជការ ដោយបានងាកមកយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងសណ្តាប់ធ្នាប់គួរឲ្យកោតសរសើរ។

ករណីបញ្ហាសំអាតសំរាម និងអនាម័យនេះហាក់ផ្តើមចេញពីយុវជនមួយក្រុមដែលចំណាយពេលវេលាផ្ទាល់ខ្លួនធ្វើការជីកកកាយសំអាតសំរាមដើម្បីឲ្យទីក្រុងមានសោភ័ណភាពស្អាត។ តែពេលនេះយើងសង្កេតឃើញថាមានសកម្មភាពជាច្រើនបានចាប់ផ្តើមកើតមានឡើង ដែលនេះគឺជាអំពើដ៏ល្អដែលគួរយកគំរូ និងតម្រាប់តាមដោយសង្ឃឹមថាខណ្ឌដទៃទៀតនឹងចាប់ផ្តើមចុះឆែកមើលបរិស្ថានជុំវិញតំបន់ដើម្បីទីក្រុងយើងស្រស់ស្អាតគ្មានសំរាម៕