បុរសៗមួយចំនួនតែងតែមានផលវិបាកក្នុងការតុបតែងខ្លួន និងជ្រើសរើសសម្លៀកបំពាក់ ឲ្យមើលទៅស្រស់សង្ហា ទាក់ទាញ ជាពិសេសគឺឲ្យស័ក្កសមជាមួយនឹងវ័យរបស់ពួគេ។ ជាមួយគ្នានេះដែរ យើងនឹងប្រាប់ពីគន្លឹះ ក្នុងការតុបតែងខ្លួន និងជ្រើសរើសសម្លៀកបំពាក់បែបណា ឲ្យត្រូវជាមួយនឹងវ័យ សម្រាប់បុរសៗ ដែលអាចសាកល្បងតាមវិធីខាងក្រោមបាន៖

ទី១. អាយុចាប់ពី ២០ ឆ្នាំឡើងទៅ៖ ជាទូទៅសម្រាប់បុរសៗដែលមានវ័យ ២០ ឆ្នាំឡើងទៅ មិនសូវរើសសម្លៀកបំពាក់នោះទេ អាចលេងស្ទីលបានច្រើនប្រភេទ ច្រើនម៉ូដ និងច្រើនពណ៌ទៅតាមចំណង់ចំណូលចិត្ត ដូចជា ខោខោវប៊យរហែក អាវយឺត ស្បែកជើងប៉ាតា និងគ្រឿងតុបតែងជាច្រើនទៀតផងដែរ។

ទី២.អាយុចាប់ពី ៣០ ឆ្នាំឡើងទៅ៖ នៅពេលដែលអ្នកចូលដល់វ័យ ៣០ឆ្នាំ គឺជាវ័យកណ្ដាលដែលអ្នកគួរតែជ្រើសរើសសម្លៀកបំពាក់បែបចាស់ទុំបន្តិច តែស័ក្កសម ហើយទាន់សម័យ ដូចជា អាវយឺតកបើក ខោសាច់ក្រណាត់ អាវសាច់ក្រណាត់ និង ឈុតអាវធំ ជាដើម។

ទី៣. អាយុចាបពី ៤០ ឆ្នាំឡើងទៅ៖ សម្រាប់វ័យ ៤០ ឆ្នាំឡើងទៅអ្វីដែលអ្នកត្រូវផ្ដោតសំខាន់ទៅលើការតុបតែងខ្លួននោះ គឺពណ៌សម្លៀកបំពាក់ ដែលអ្នកអាចជ្រើសរើស ប្រភេទសម្លៀកបំពាក់ណាដែលមានពណ៌រាងក្រម៉ៅៗ ដូចជា ពណ៌ត្នោត ពណ៌ស្លែ ឬ ពណ៌ប្រផេះក៏បាន ចំពោះប្រភេទសម្លៀកបំពាក់ អ្នកគួរតែជ្រើសរើសប្រភេទសាច់ក្រណាត់ និងប្រភេទសាច់ចាក់យឺតៗ ។