​ឈីន រតនៈ តារាចម្រៀងស្រីដែលបានឆ្លងកាត់ការប្រលងតាមរយៈកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ដែលបានសាងកេរ្តិ៍ឈ្មោះបោះសម្លេងរហូតក្លាយជាតារាចម្រៀងស្រីប្រចាំផលិតកម្មយក្ស គឺក្រុមហ៊ុនរស្មីហង្សមាស។ ក្រោយពីបានក្លាយជាអ្នកចំរៀងកុងត្រារួចមក គេសង្កេតឃើញថា ឈីន រតនៈ តែងទទួលបានចម្រៀងថ្មីៗពិរោះ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន ជាពិសេសគឺនូវទឹកដមសម្លេងដ៏ពិរោះនិងប្លែកខុសពីគេរបស់នាងតែម្តង។

មុននេះបន្តិចនាងក៏បានបញ្ចេញស្នាដៃចម្រៀងថ្មីដែលជាបទមនោសញ្ចេតនាជ្រាលជ្រៅឈឺចាប់ចាក់ដោតចិត្តមានចំណងជើងថា “ក្ដីសុខបងឲ្យអូនមិនដូចក្ដីសុខបងឲ្យគេ” ដែលកំពុងទទួលបានការគាំទ្រ និងចែករំលែកពេញបណ្តាញសង្គម។ ចម្រៀងថ្មីមួយបទដែលជាស្នាដៃនិពន្ធរបស់លោក ខេមរៈ ភារុណ បងប្រុសបង្កើតលោក ខេមរៈ សិរីមន្ត និងបទភ្លេងដោយលោក សាន់ សុវណ្ណឌីន ហាក់ពីរោះមិនចាញ់បទមុនៗនោះឡើយ ជាពិសេសគឺកាយវិការ MV បទចម្រៀងដែលបានដឹកនាំដោយលោក Eco Vak Song រឹតតែធ្វើឲ្យចម្រៀងមួយនេះចេញមកយ៉ាងល្អ នឹងដក់ជាប់អារម្មណ៍ប្រិយមិត្ត។ តោះស្តាប់ទាំងអស់គ្នា!