កាលពីថ្មីៗនេះតារាចម្រៀង និងសម្តែងលោក បញ្ញាសិទ្ធ បានផ្ទុះរឿងរ៉ាវក្តីក្តាំពេញបណ្តាញសង្គមក្រោយពេលដែលទំព័រផ្លូវការរបស់ សោន ក្លឹប បានបរិហាកេរ្តិ៍ថាលោកជំពាក់លុយក្រុមហ៊ុនតម្រូវឲ្យចូលខ្លួនមកទូទាត់បំណុលទាំងអស់។ គួរបញ្ជាក់ឲ្យដឹងដែរថាស្របពេលជាមួយគ្នានោះដែលលោក បញ្ញាសិទ្ធ ពុំបាននៅស្រុកខ្មែរនោះឡើយដោយលោកបានចេញទៅសម្តែងនៅឯប្រទេសអូស្ត្រាលី ដែលជាហេតុមិនអាចឲ្យគេទំនាក់ទំនងរូបលោកបាន។

មុននេះបន្តិចតារាប្រុសរូបនេះក៏បានត្រលប់វិលចូលមាតុភូមិខ្មែរវិញដោយមានសុវត្ថិភាព ហើយក៏បានបញ្ចេញវីដេអូបកស្រាយ និងបញ្ជាក់ពីរឿងនេះផងដែរដោយលោកបាននិយាយថាលោកបានទូទាត់បំណុលទៅខាង សោន ក្លឹប រួចរាល់អស់ហើយ ដែលជាចំនួនទឹកប្រាក់ ២,៧១៥.៨០ ដុល្លារអាមេរិក។ លោកបានបញ្ជាក់ថែមទៀតថាបញ្ហានេះគឺបានដោះស្រាយចប់សព្វគ្រប់អស់ហើយ សូមបងប្អូនមេត្តាកុំយល់ច្រឡំទៀតអី៕