កាលពីថ្មីៗនេះលោក ឃី សុឃុន តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស ដែលឆ្លងកាត់តាមរយៈការប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ជាកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា នោះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានប្រកាសបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយគូស្នេហ៍ក្នុងខែឧសភាដែលដូចនឹងគ្រូបង្វឹករបស់ខ្លួន។

ពេលនេះថ្ងៃជ័យមង្គលរបស់លោក ឃី សុឃុន ក៏បានចូលមកដល់ហើយ ដោយកាលពីល្ងាចថ្ងៃទី៩ ខែឧសភា ម្សិលមិញនេះលោក ឃី សុឃុន និងភរិយាដ៏ស្រស់ស្អាតបានក្រាបសំពះផ្ទឹមសូត្រមន្ត ដែលមានភ្ញៀវកិត្តិយស និងបងប្អូនញាតិមិត្តជិតឆ្ងាយធ្វើជាសាក្សីដឹងឮ។ ដោយពិធីមង្គលការតាមបែបប្រពៃណីខ្មែរនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃនេះគឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដោយនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់។ មហាជន និងសិល្បករ សិល្បការិនី ជាច្រើនក៏បានខំមិន និងបង្ហោះសារជូនពរដល់គូស្វាមីភរិយាថ្មីមួយគូនេះឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕