កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពេលដែលតារាសម្តែងល្បីឈ្មោះរបស់ថៃ Yaya Urassaya ប៉ះគ្នាជាមួយនឹងក្រុមចំរៀងកូរ៉េ ITZY ជាលើកដំបូងក្នុងកម្មវិធីបង្ហាញម៉ូដដែលធ្វើឡើងដោយក្រុមហ៊ុន Louis Vuitton។ កម្មវិធីបង្ហាញម៉ូដមួយនេះត្រូវបានធ្វើឡើងនៅឯទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ដោយបានប្រមូលអស់អ្នកតំណាងផលិតផលក្រុមហ៊ុន Louis Vuitton មកពីជុំវិញពិភពលោក។

ក្នុងនោះគេសង្កេតឃើញថាមានវត្តមានរបស់ក្រុម ITZY ដែលជាក្រុមចម្រៀងថ្មីបង្កើតឡើងដោយក្រុមហ៊ុន JYP Entertainment កំពុងតែមានឈ្មោះបោះសម្លេងល្បីជុំវិញពិភពលោក រួមជាមួយនឹង Yaya Urassaya ដែលជាតារាសម្តែងស្រីឆ្នើមមួយរូបប្រចាំប្រទេសថៃ។ ពួកគេក៏បានចែករំលែករូបភាពដែលបានថតជាមួយគ្នានៅក្នុងបណ្តាញសង្គមដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមានការសប្បាយចិត្តនៅពេលដែលតារាក្នុងដួងចិត្តទាំងពីរប្រទេសបានជួបគ្នា៕ ប្រភព៖ Daradaily