ឆាយ វីរៈយុទ្ធ តារាចម្រៀងប្រុសសម្លេងធ្ងន់ប្រចាំផលិតកម្មសាន់ដេ ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់តាមរយៈបទចម្រៀងល្បីៗជាច្រើនបទរបស់លោក អមដោយទឹកដមសម្លេង និងបទពិសោធន៍នៅលើវិថីសិល្បៈជាច្រើនឆ្នាំ។ ជីវិតនៅលើវិថីសិល្បៈរបស់លោកហាក់នៅតែអាចដើរទៅបានយ៉ាងល្អ ដោយមានចម្រៀងថ្មីៗជាច្រើនបទ និងមានការគាំទ្រ។

បើនិយាយពីជីវិតគ្រួសាររបស់លោកវិញ ក្រោយពេលដែលរៀបការអស់រយៈពេលជាង២ឆ្នាំរួចមក ពេលនេះតារាចម្រៀងប្រុសរូបនេះទទួលបានចំណងដៃជីវិតហើយ។ ដោយមុននេះបន្តិចលោកបានជូនភរិយាជាទីស្រលាញ់របស់លោកទៅពិនិត្យផ្ទៃពោះនៅឯសម្ភពមួយកន្លែង «មួយជីវិតរបស់ខ្ញុំ! គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ ២០ សប្តាហ៍ ៦ ថ្ងៃហើយ អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយមិត្តជួបតែសេចក្តីសុខគ្រប់ៗក្រុមគ្រួសារ។ សូមអរគុណ ពីខ្ញុំ ឆាយ វីរៈយុទ្ធ»៕