ដើម្បីថែរក្សាសុភាពឲ្យបានល្អមិនមែនត្រឹមតែ ទទួលទានអាហារឲ្យបានគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ឬ វិធីសាស្រ្តក្នុងការថែរក្សាអនាម័យផ្សេងៗនោះទេ តែត្រូវចេះស្វែងយល់ និងដឹងពីរោគសញ្ញាធម្មតាៗ មួយចំនួនដែលបង្ហាញនៅលើរាងកាយរបស់អ្នក ហើយមានសញ្ញាមួយចំនួនដែលអ្នកគួរតែយកចិត្តទុកដាក់ ដើម្បីរក្សាសុខភាពជៀសវាងជំងឺធ្ងន់ធ្ងរឲ្យទាន់ពេលវេលាដូចជា៖

ទី១. បាតជើងឡើងពណ៌ផ្កាឈូក៖ ប្រសិនបើបាតជើងរបស់អ្នកប្រែជាពណ៌ផ្កាឈូកដោយមិនមានមូលហេតុ អាចបង្ហាញថារាងកាយរបស់អ្នកកំពុងតែមាន​បញ្ហាមេតាប៉ូលីស ដូចជាជំងឺទឹកនោមផ្អែម​ ដូច្នេះអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យមើលជាតិស្ករក្នុងឈាម និងអរម៉ូនរបស់អ្នក។

ទី២. រោមចិញ្ចើមស្ដើងខុសពីធម្មតា៖ ប្រសិនបើអ្នកសម្គាល់ឃើញថាចិញ្ចើមរបស់អ្នកស្តើងជាងមុនខុសពីធម្មតា អ្នកគួរតែទៅជួបគ្រូពេទ្យ ព្រោះវាជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងឡាយនៃជំងឺ hypothyroidism ដែលមានអាការៈ អស់កម្លាំង ទល់លាមក ធ្លាក់ទឹកចិត្ត និងឡើងទម្ងន់ជាដើម។

ទី៣. ម្រាមជើងហើម៖ នៅពេលដែលម្រាមជើងរបស់អ្នកឡើងហើមខុសប្រក្រតី ឬ មានរូបរាងដូចសាច់ក្រក នេះអាចជាសញ្ញានៃជំងឺរលាកសន្លាក់ ដែលអាចធ្វើឲ្យស្បែកខូច និងមានការឈឺចាប់ ដើម្បីបង្កា និងព្យាបាលឲ្យទាន់ពេលវេលា អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងស្បែក ឬ ខាងសន្លាក់។

ទី៤. មិនសូវឃ្លានអាហារ៖ ប្រសិនបើអ្នកជាមនុស្សដែលធ្លាប់តែញ៉ាំច្រើន តែបែរជាចាប់ផ្ដើមមិនឃ្លានអ្វីសោះ ហើយស្រក់ទម្ងន់ផងនោះ វាអាចជារោគសញ្ញានៃជំងឺមេតាប៉ូលីស ដែលបណ្ដាលមកពីកង្វះសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ក្នុងរាងកាយ។

ទី៥.ស្បែកឡើងរមាស់៖ ស្បែកឡើងរមាស់ភាគច្រើនតែបណ្តាលមកពី សត្វល្អិត ទិច ខាំ ឬ ប្រតិកម្មអាឡែស៊ីជាមួយនឹងក្រណាត់ ឬ ការទទួលទានអាហារខុស ប៉ុន្តែប្រសិនបើព្យាបាលហើយមិនបាត់ កុំទុកយូរ អ្នកគួរតែទៅទទួលការពិនិត្យ និងព្យាបាលពីគ្រូពេទ្យជំនាញទើបជាការប្រសើរ។