កាលពីថ្មីៗនេះ ក្រុមហ៊ុន​ទ្រី​ភាព អេន​ជី​នារីង និង​ខន​ស្ត្រា​ក់សិន ​សុំ​គោលការណ៍ អនុញ្ញាត​ចុះ​សិក្សាពីរាជរដ្ឋាភិបាល ចុះ​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ចាប់ពី​ចំណុច​មាត់​ច្រក​ព្រំដែន កម្ពុជា​វៀតណាម (​ក្អម​សំណរ​) រហូត​ដល់​ចំណុច ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ចាម ក្រចេះ និង​ទន្លេបាសាក់ តាម​គោលការណ៍​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ​​។ ហើយមុននេះបន្តិចលោកឧកញ៉ាហ៊ុន ជា បានសរសេរនៅលើហ្វេសបុករបស់លោកឧកញ៉ាដោយប្រតិកម្មថា៖

” ធានារ៉ាប់រងទន្លេ ” អាចនិយាយថាវាជាប្រវត្តិសាស្ដ ហើយដែលជនជាតិខ្មែរពឹងពាក់ទៅនឹងទន្លេ ព្រោះប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដែលមានប្រព័ន្ធធារាសាស្រ្ដធម្មជាតិ និង ប្រព័ន្ធផ្លូវទឹកជាច្រើន ដូចជា – ទន្លេសាប – ទន្លេមេគង្គ – ទន្លេមេគង្គលើ – ទន្លេមេគង្គក្រោម – ទន្លេបាសាក់ ហើយទន្លេទាំងនោះ រស់នៅបែបធម្មជាតិ និងបានផ្ដល់ផលជាច្រើនសំរាប់បងប្អូនខ្មែរ។

ហើយឥលូវ គេប្រុងបង្កើតទន្លេ អោយចិញ្ចឹមទន្លេ វិញ!!!!!…… បើទន្លេចេះចិញ្ចឹមទន្លេមែន អោយខ្ញុំសុំលេខទាក់ទង បងទន្លេមួយផង ព្រោះពេលមានបញ្ហា ” បាក់ច្រាំងទន្លេ ” ស្រួលខលហៅមកនិយាយគ្នា បើមិនចឹងទេ ដឹងតែបកស្រាយថាការបាក់ច្រាំងអីនឹង មកពីធម្មជាតិ អ្នកធ្វើទៀតហើយ យុទ្ធសាស្រ្ដ ” កន្ទេលធំ បន្លំដេក “, ពេញនិយមណាស់……កុំព្រោះតែផលប្រយោជន៍របស់មនុស្សមួយក្រុម ធ្វើអោយបាត់បង់ធនធានធម្មជាតិ និងធ្វើអោយប្រជាជនក្រីក្រដែលរស់នៅអាស្រ័យផលនិងទន្លេរងទុក្ខ លោកព្រះ ចេះរកនឹកឃើញអាហូតម៉ងយាយទៅ!!!!!! ការព្រួយបារម្ភពីខ្ញុំ, ហ៊ុន ជា។