ដូចដែលបងប្អូនបានស្គាល់ និងដឹងស្រាប់ហើយថា យុវជនសំរាមគឺជាក្រុមយុវជនសំអាតបរិស្ថានដោយផ្តើមចេញពីចំណុចលូទឹកស្អុយបឹងត្របែក ដែលចំណាយពេលវេលាផ្ទាល់ខ្លួនទាំងស្រុងក្នុងការការពារ និងសម្អាត។ មុននេះបន្តិចតាមប្រភពប្រធានក្រុមរបស់ យុវជនសំរាម លោក សាន់ ដារ៉ាវីត បានបង្ហើបឲ្យដឹងថា លោកគ្រោងនឹងផលិតវីដេអូខ្នាតខ្លីមួយដែលអប់រំអំពីបរិស្ថាន ដែលត្រូវចំណាយថវិការជាង ១៥០០ ដុល្លារ ដោយស្វែងរក និងអំពាវនាវឲ្យបងប្អុនជួយឧបត្ថម្ភតាមលទ្ធភាព។

លោកបានសរសេរសាររៀបរាប់ថា «ស្អែកថ្ងៃសៅរ៍ ទី១១ នេះ គឺជាថ្ងៃដែលក្រុមយើងចាប់ផ្តើមថតវីដេអូ ទីមួយខ្នាតខ្លីអប់រំអំពីបរិស្ថាន ដោយមានការចូលរួមសហការពី លោក Panha Vann (សហការផលិតវីដេអូ) លោក Keo Saray Ksr (សម្របសម្រួល) លោក ស្រេន វុធថា (អ្នកដឹកនាំសម្តែង) លោក Teng Veasna (តារាសម្តែង) កញ្ញា ជា ស្រីរ័ត្ន (តារាសម្តែង) អ្នកស្រី សាយ ណារីរ័ត្ន (តារាសម្តែង) លោក មាស បូផល (តារាសម្តែង) និងតារាកិត្តិយសជាច្រើនអ្នកទៀត។ ទឹកប្រាក់ដែលត្រូវចំណាយប្រហែលជា ១៥០០ ដុល្លារសហរដ្ឋអាមេរិក។ បើសិនជាមានបងប្អូណាចង់ឧត្ថម្ភតិចក្តី ច្រើនក្តីតាមរយៈលេខទូរស័ព្ទ ០៦៩ ២១ ៦០ ៨៥/ ABA : ០០០៤៨៧៣៣៥៧ (Sandaravit) Aceleda : ៣៤៧៣០០៥៣០៩២៦២៦ (Sandaravit) គណនីវីង : ០២៨៣០៣៦៨ (Sandaravit) Pipay : ០៦៩២១៦០៨៥»៕