ដើម្បីបង្កើតនូវប្រព័ន្ធអេឡិចត្រូនិចដោយស្វ័យប្រវត្តិ និងប្រព័ន្ធរក្សាសុវត្ថិភាព ម៉ាស៊ីន ATM​ ត្រូវបានឆ្លងកាត់ការធ្វើតេស្តជាច្រើនលើក ច្រើនសារបែបនេះ

ATM ជាពាក្យកាត់របស់ពាក្យ Automated teller machines សម្រាប់ហៅម៉ាស៊ីនម្យ៉ាងដែលផ្ដល់ភាពងាយស្រួលដល់ការបម្រើសេវាកម្មជូនអតិថិជនរបស់ធនាគារនីមួយៗ ក្នុងការបង្វិលសាច់ប្រាក់ទៅកាន់គ្រប់ទីកន្លែង​ដោយរក្សានូវសុវត្ថភាពខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ ម៉ាស៊ីន ATM ត្រូវបានបង្កើតឡើងដំបូងគេបង្អស់តាំងពីឆ្នាំ ១៩៧០ នៅសហរដ្ឋអាមេរិក។

បច្ចុប្បន្នមានធនាគារជាច្រើនកំពុងតែប្រើប្រាស់ម៉ាស៊ីនប្រភេទនេះ ដោយសារតែការផលិតយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ភាពងាយស្រួល និងរក្សានូវសុវត្ថិភាព ដោយបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ ជាពិសេសការបំពាក់ខាមេរ៉ាសុវត្ថិភាពនៅក្នុងនោះផងដែរ។ យ៉ាងណាមិញទោះបីជាការផលិតយ៉ាងល្អឥតខ្ចោះយ៉ាងណាក៏ដោយ ម៉ាស៊ីនប្រភេទនេះនូវតែត្រូវឆ្លងកាត់ការត្រួតិនិត្យ និងធ្វើតេស្តមុនឲ្យដាក់ប្រើប្រាស់។ ចង់ដឹងការផលិតមានលក្ខណៈពិសេសបែបណា សូមទស្សនាវីដេអូនៅខាងក្រោម៖

Written By

Chan Sreyny