ស៊ីន យូប៊ីន តារាសម្តែងស្រីដែលកំពុងមានប្រជាប្រិយភាពខ្ពស់នាពេលបច្ចុប្បន្ននេះ ដោយនាងបានគ្រងដំណែងតួឯកស្ទើតែគ្រប់រឿងទាំងអស់មិនថាខ្សែភាពយន្តខ្នាតធំ ឬខ្សែភាពយន្តភាគទូរទស្សន៍ឡើយ។ ថ្មីៗនេះទទួលបានដំណឹងថានាងក៏បានក្រុមហ៊ុនហៅថតខ្សែភាពយន្តខ្នាតធំមួយផងដែរ ដោយនាងក៏ទទួលបានតំណែងតួឯកផងដែរ។

និយាយពីជីវិតផ្ទាល់ខ្លួនវិញ គេសង្កេតឃើញថាតារាស្រីរូបនេះគឺមានចរិកសុភាពរមទម្យ ជាពិសេសគឺគោរពបូជាព្រះពុទ្ធសាសនាជាខ្លាំង ដោយគ្រប់ពេលដែលនាងធ្វើដំណើរមិនថាក្នុង និងក្រៅប្រទេសឡើយ គឺតែងតែចូលបន់ព្រះសុំសេចក្តីសុខជានិច្ច។ ជាក់ស្តែងថ្មីៗនេះនាងទៅលេងនៅឯប្រទេសភូមា នាងក៏បានចូលបន់ស្រន់ព្រះសុំសេចក្តីសុខជាច្រើនកន្លែង ដោយស្លែកឈុតស បញ្ជាក់ពីបរិសុទ្ធស្រស់ថ្លា៕