កៅស៊ូដែលគេនិយមប្រើក្នុងការចងរបស់របរប្រើប្រាស់ ដោយសារតែភាពស្វិត​ យឺត បត់បែនបានគ្រប់ទំហំនោះ ត្រូវបានច្នៃឡើងមុនគេបង្អស់នៅពាក់កណ្ដាលសតវត្សទី១៩ នៅប្រទេសអង់គ្លេស ដែលជាជំហ៊ានដ៏ជោគជ័យមួយក្នុងការសម្រេចបានការផលិតកៅស៊ូដែលអាចបត់បែនគ្រប់ទំហំបែបនេះ។ ជាមួយគ្នានេះដែរ កៅស៊ូត្រូវបានគេផលិតចេញពី ជ័រចំរាញ់មកពីដើមឈើ ដោយលាយជាមួយ ម្សៅពណ៌ ដែលភាគច្រើនគេប្រើពណ៌លឿង ក្រហម និងបៃតង។

ចំពោះដំណើរនៃការផលិតគេលាយធាតុផ្សំទាំងនោះ ទៅជាល្បាយទន់ រួចយកទៅកិនជាច្រើនដំណាក់កាល ដោយលាយជាមួយនឹងសារធាតុគីមី ដែលបង្កើតបានជាបន្ទះកៅស៊ូស្ដើងៗ និងយឺត។ បន្ទាប់មកគេត្រូវយកវា​ទៅចំហុយនៅក្នុងឡកម្ដៅ ដើម្បីឲ្យកាន់តែស្វិត និងរឹងមាំ ទើបយកមកកាត់ជាកងតូចៗ និងវេចខ្ចប់ដាក់ចូលក្នុងថង់ប្លាស្ទិក ដើម្បីបញ្ជូនទៅទីផ្សារ។ សូមទស្សនាវីដេអូនៅខាងក្រោម៖