ក្រុមហ៊ុន​ទ្រី​ភាព អេន​ជី​នារីង និង​ខន​ស្ត្រា​ក់សិន ​សុំ​គោលការណ៍ បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​កាន់រាជរដ្ឋាភិបាល ចុះ​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ចាប់ពី​ចំណុច​មាត់​ច្រក​ព្រំដែន កម្ពុជា​វៀតណាម (​ក្អម​សំណរ​) រហូត​ដល់​ចំណុច ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ចាម ក្រចេះ និង​ទន្លេបាសាក់ តាម​គោលការណ៍​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ​​។

ក្នុងនោះផងដែល ឯកឧត្តម ពេជ្រ ស្រស់ គឺជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ក៏បានធ្វើការប្រតិកម្មដោយបានលើកឡើងថាលោកនឹងអញ្ជើញស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញនូវផលវិជ្ជមាន និងអវិជ្ជមាន ក្នុងការសម្អាតច្រាំងទន្លេ នេះជាការបង្ហោញះរបស់ឯកឧត្តម ពេជ្រស្រស់ នៅលើបណ្តាញសង្គម ៖”ខ្ញុំនឹងអញ្ជើញស្ថាប័នពាក់ព័ន្ធ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរបស់ ឧកញ៉ា​ ទ្រី​ ភាព​ សម្អាតច្រាំងទន្លេដើម្បីបង្ហាញផលវិជ្ជមាន​ និងផលអវិជ្ជមាន​អំពីការសម្អាតច្រាំងទន្លេ ចំពោះមុខសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និងផ្តល់យោបល់នៅសប្តាហ៍ក្រោយ៕