កាលពីប៉ុន្មានម៉ោងមុននេះអតីតតារាចម្រៀង សាពូន មីដាដា បានបង្ហោះរូបភាពអ្នកនាង សឿ សុធារ៉ា កំពុងតែសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ដោយអ្នកនាងមានអាការៈហត់ដង្ហក់អស់កំលាំងបេះដូងដើរញាប់ ហើមបំពង់ក ខណៈដែលកាលពីប៉ុន្មានថ្ងៃមុនលោកទើបតែចូលពេទ្យហើយថ្មីៗ។

ក្រោយពីបានបង្ហោះរូបភាពភរិយាកំពុងធ្លាក់ខ្លួនឈឺបែបនេះ មានមហាជនជាច្រើនបានសម្តែងការព្រួយបារម្ភ និងជូនពរឲ្យអ្នកនាង សឿ សុធារ៉ា ឆាប់ជាសះស្បើយផងដែរ។ ដោយលោក សាពូន មីដាដា បានសរសេររៀបរាប់ថា៖ “ថ្ងៃមុនប្តីថ្ងៃនេះប្រពន្ធ យីអាម៉េចហ្នឹង! បើអាចសូមកាត់បន្ថយគ្រឿងផ្អាប់ទាំងឡាយ Coca Cola and Coffee ណាបងប្អូនណា លោក doctor គាត់ប្រាប់មកអ៊ីចឹង”៕