កាលពីដើមឡើយគេប្រើជក់ ឬ ការដាប់ដើម្បីសរសេរអក្សរ​ ឬ ចងក្រងឯកសារផ្សេងៗ ប៉ុន្តែដោយសារតែការវិវត្តន៍មានភាពជឿនលឿនធ្វើឲ្យមនុស្សចេះបង្កើតខ្មៅដៃ​ ដើម្បីឲ្យមានភាពងាយស្រួលជាងមុន។ ទន្ទឹមនឹងនេះដែរ រោងចក្រផលិតខ្មៅដៃដ៏ល្បីរបស់ប្រទេសអាល្លីម៉ង់ បានបង្ហាញពីការផលិតខ្មៅដៃដែលមានគុណភាពខ្ពស់ ដោយប្រើប្រាស់ឈើមួយប្រភេទមកពី កាលីហ្វ័រញា។

ជាមួយគ្នានេះដែរនៅក្នុងការផលិតខ្មៅដៃ គេត្រូវប្រើម៉ាស៊ីនទំនើបៗ​ គ្រប់ដំណាក់កាលទាំងអស់ មិនថាការរំលីងបន្ទះឈើម្ដងមួយៗ ការដាក់បណ្ដូលខ្មៅចូលដែលធ្វើចេញពីការផ្សំចូលគ្នារវាងធ្យូងថ្ម និងដីឥដ្ឋ ការអប់ឈើផ្អោបជាប់គ្នា ហើយរំលីងជារាងមូល រហូតដល់ដំណាក់កាលចុងក្រោយដែលត្រូវជ្រលក់ពណ៌ខ្មៅដៃ និងរំលីងមុខ ដែលសុទ្ធសឹងតែឆ្លងកាត់ការសម្រិតសម្រាំងបំផុត ដើម្បីធ្វើឲ្យខ្មៅដៃមានគុណភាពល្អ។ សូមទស្សនាវីដេអូនៅខាងក្រោម៖