ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងប្រុសក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បី និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិថីសិល្បៈ។​ ថ្មីៗនេះដែរតារាចម្រៀងប្រុសរូបនេះបានក្តោបក្តាប់ដំណែងធំ ជាគណៈកម្មការមួយរូបក្នុងកម្មវិធី X-Factor Cambodia ជាមួយនឹងតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន៣រូបទៀតនោះគឺ ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ, និង សុខ សីឡាលីន។

ក្រោយពេលដែលផ្អាកពីសិល្បៈមួយរយៈដើម្បីកាន់ទុក្ខប្អូនស្រីជាទីស្រលាញ់ ខេមរៈ ស្រីពៅ ដែលទើបចែកឋានទៅ ពេលនេះលោក ខេមរៈ សិរីមន្ត បានវិលត្រលប់ចូលមកអង្រួនវិថីសិល្បៈសារជាថ្មីហើយ។ ដោយមុននេះបន្តិចលោកបានបង្ហាញរូបកាលពីអតីតកាលស្គមកំព្រីងនាពេលដែលចូលសិល្បៈដំបូង ដើម្បីប្រៀបធៀបភាពខុសប្លែកគ្នា ខណៈពេលបច្ចុប្បន្នលោកមានរូបរាងសង្ហាសុទ្ធតែសាច់ដុំធំៗ។ គេសង្កេតឃើញថាវាពិតជាមានភាពខុសប្លែកគ្នាជាខ្លាំងហាក់មិននឹកស្មានដល់ទាល់តែសោះ! តោះមើលរូបភាពកាលពីមុនរបស់គាត់ទាំងអស់គ្នា!