ស្វែង សុជាតា តារាសម្តែងស្រីជើងចាស់ដែលប្រឡូកសិល្បៈអស់រយៈពេលជាង២០ឆ្នាំ ជាមួយបទពិសោធន៍ និងទេពកោសល្យសម្តែងខ្ពស់ដែលអាចធ្វើឲ្យបងប្អូនពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់។ តារាស្រីដែលអាចសម្តែងបានទាំងតួកាច ឆ្នាស់ ស្លូត ក្រមិចក្រមើម ដោយគ្មានភាពរុញរារូបនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលដែលនាងបានឆ្លើយតបខំមិនយ៉ាងមានន័យមួយទៅកាន់អ្នកគាំទ្រ។

អ្នកនាងបានបង្ហោះរូបខំមិន ជាមួយនឹងសារមួយឃ្លាថា «អគុណចំពោះការខំមិនរបស់ប្អូនមួយនេះ មនុស្សគេមិនឲ្យមេីលតែសម្បកក្រៅទេ ឯជីវភាពហុឺហាក៏មិនប្រកដថាមានសុភមង្គលពិតប្រាកដដែរ។ ព្រោះខ្ញុំជាមនុស្សដែលរស់សប្បាយចិត្តបែបខ្ញុំ ឃេីញខ្ញុំធ្វេីខ្លួនបែបធម្មតា ក៏មិនប្រាកដថា ខ្ញុំគ្មានដី ១០ហិកតា ទុកចែកអោយកូនដែរ។ គ្រាន់តែមនុស្សខ្លះក្រអោយដឹងក្រមានអោយដឹងមាន មិនមែនទិញសម្ភារៈទំនេីបតែត្រូវបង់រំលោះមួយខែៗរាប់ពាន់ដុល្លាឡេីងលានភ្នែកនោះទេ»៕