ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម ក្រោយមានករណីរកឃើញកាមេរ៉ាបង្កប់នៅក្នុងទីសាធារណៈ ដែលបង្កការព្រួយបារម្ភជាខ្លាំង ជាពិសេសពីសំណាក់នារីៗដែលនិយមប្រើប្រាស់បង្គន់សាធារណៈ។ ករណីជនខិលខូចដាក់កាមេរ៉ាបង្កប់នៅតំបន់សាធារណៈនេះ គឺធ្លាប់កើតមានឡើងជាច្រើនលើកច្រើនសារមកហើយ។

យ៉ាងណាមិញមុននេះបន្តិចតាមរយៈគណនីដែលមានឈ្មោះថា Pupu Lghour បានបង្ហោះដាស់តឿនសារជាថ្មីថា «ខ្ញុំ ទើបតែឃើញកាមេរ៉ាសុវត្ថិភាព នៅក្នុងបន្ទប់ទឹកសាធារណៈ តូចខ្លាំងពេក គ្មានអ្នកណាចាប់អារម្មណ៍។ អញ្ចឹងចេះតែមានរូបភាពបែកធ្លាយ ផ្ញើជូនមនុស្សស្រីចូល បន្ទប់ទឹក សាធារណៈ មើលឆ្វេងមើលស្តាំផង ពីព្រោះនៅសម័យឡូវមនុស្សខូចច្រើនណាស់ បញ្ជាក់ប្រពន្ធខ្ញុំគាត់ឃើញ»។ សង្ឃឹមថាក្រោយពីបងប្អូនបានឃើញព័ត៌មាននេះនឹងបង្កើនការប្រុងប្រយ័ត្ន ជាពិសេសគឺនារីៗតែម្តង ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ។ បញ្ជាក់ឲ្យដឹងផងដែរថាកាមេរ៉ាដែលម្ចាស់គណនីខាងលើបានរកឃើញ គឺបានរកឃើញពេលលោក និងភរិយាធ្វើដំណើរទៅលេងប្រទេសថៃ៕