សិប្បកម្មផលិតទៀន Honeycomb មួយកន្លែងក្នុងប្រទេសអាមេរិក បានបង្ហាញពីរបៀបក្នុងការផលិតទៀន ដែលជាប្រភេទទៀនមានលក្ខណៈពិសេសខុសពីប្រភេទទៀនធម្មតាៗ ទាំងរូបរាង និងគុណភាព។ ជាមួយគ្នានេះដែរទៀន Honeycomb នេះត្រូវបានផលិតឡើងជាលក្ខណៈគ្រួសារ​ ដោយភាគច្រើនត្រូវធ្វើដោយដៃ​ និង ប្រើប្រាស់ម៉ាស៊ីនពុំសូវទំនើបៗនោះទេ ទោះបីជាបច្ចេកវិទ្យាមានភាពជឿនលឿនក៏ដោយ។

យ៉ាងណាមិញមូលហេតុដែលទៀនប្រភេទនេះ មានលក្ខណៈពិសេសជាងទៀនធម្មតា ព្រោះវាត្រូវផលិតចេញពីទឹកឃ្មុំ និង ​ក្រមួនចម្រាញ់ទៅជាក្រមួនឃ្មុំពណ៌ស ជាមួយនឹងការចនារូបរាងដូចសំបុកឃ្មុំ ដោយការផលិតត្រូវយកចិត្តទុកដាក់ និងប្រើបច្ចេកទេសតាមបែបបុរាណ ជាពិសេសត្រូវធ្វើដោយដៃ ទម្រាំតែបានទៀនមួយដើមៗ ដែលមានគុណភាពល្អនោះ គេត្រូវប្រើពេលយូរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖