មុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយពីមានករណីអ៊ុំស្រីវ័យចំណាស់មួយរូបកើតដុំគីសលើដើមទ្រូង គ្មានប្រាក់វះកាត់ ស្នាក់នៅផ្ទះបាក់បែក មានកូនប្រុសត្រូវរថយន្តបុកពិការ បង្កក្តីអាណិតអាសូរជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា A’Mouy A’Mouy ដែលបានបង្ហោះឲ្យដឹងថា

«សូមជួយយកបុណ្យទៅបងប្អូន​ (៥០០០៛ ~១០០០០៛ក្តី)អ្នកមីងផាត់ សំអឿន អាយុ ៥២ឆ្នាំមានជំងឺដុំដោះ (គីស) គាត់ត្រូវការលុយព្យាបាលខ្លួន កូនប្រុសពិការដោយសារឡានបុកមានចៅ២ក្មុងបន្ទុក ជីវភាពខ្វះខាតខ្លាំងសូមជួយតាមកំលាំងសទ្ធាជ្រះថ្លាដើម្បីយកថវិការព្យាបាលជំងឺ និងដោះស្រាយបញ្ហាខ្វះខាត។ លេខក្មួយគាត់ផ្ទាល់ ០៧៧ ៧៧ ១០ ៦៦/ ០១២ ៣៨ ៤៨ ៦២ រឺ inbox មកខ្ញុំផ្ទាល់ ខ្ញុំនឹងផុសឈ្មោះសប្បុរសជនជាសាធារណៈ មិនអោយបាត់សូម្បី១រៀលឡើយ»៕