ខ្សែពួរដែលប្រើសម្រាប់អូស ឬ លើករបស់ដែលមានទម្ងន់ធ្ងន់ៗ ត្រូវបានផលិតចេញពី​សរសៃអំបោះធម្មជាតិ​ អស់ជាច្រើនសតវត្សមកហើយ។ ប៉ុន្តែបច្ចុប្បន្នវាត្រូវបានគេផលិតចេញពី​ ប្រភេទសរសៃអំបោះធម្មជាតិ ដូចជា manila hemp ក្រចៅ ក្រណាត់ កប្បាស ស្រកីដូង និង sisal ដែលត្រូវយកសរសៃទាំងនោះ វេញ ឬ ក្រងចូលគ្នា ទៅជាខ្សែមួយដែលក្រាស់ និងរឹងមាំ។

ដើម្បីធ្វើឲ្យខ្សែពួរមានគុណភាពល្អ ក្រាស់​ ស្វិត និងរឹងមាំ គេត្រូវយកសរសៃអំបោះដែលវេញចូលគ្នា ទៅទាញ និងវេញចូលគ្នា ឲ្យតឹង​ដោយប្រើម៉ាស៊ីន ដែលមានកម្លាំងខ្លាំង ដើម្បីអូស ឬ ទាញ ឲ្យសរសៃអំបោះមានភាពយឺត ហើយវេញចូលគ្នាបានល្អ។ បន្ទាប់មកគេត្រូវយកសរសៃដែលវេញរួច ទៅក្រងឡើងវិញ ដើម្បីឲ្យកាន់តែក្រាស់ និងរឹងមាំ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូនៅចាងក្រោម៖