វ៉ាង ស្រីណូ អតីតតារាសម្តែងស្រីដែលនិយមតែងខ្លួនសិចស៊ី ដែលបងប្អូនភាគច្រើនស្គាល់រូបនាងច្បាស់ថាជាតារាសម្តែងមួយរូបដែលមានសមត្ថភាពខ្ពស់ អាចសម្តែងជាតួកាចឆ្នាស់បានយ៉ាងប៉ិនប្រសប់។ កាលពីថ្មីៗនេះនាងបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយបានធ្វើខួបកំណើតឲ្យលោកឪពុក ដោយបង្កប់កលុយនៅក្នុងនំខេក។ ស្រាប់តែកាលពីម្សិលមិញនេះ នាងបានទិញកាដូរថយន្ត Mercedes Benz 2019 ថ្មីស្រឡាងជូនលោកឪពុកនាងថែមទៀត។

ដោយបានភ្ជាប់ជាមួយសាររៀបរាប់ថា «កូនស្រីកតញូជូនឡានថ្មីលោកឪពុក Mercedes Benz 2019 ពេលមានពេលបានត្រូវគិតដល់អ្នកមានគុណយើង! កុំពេលមានបានគិតតែពីខ្លួនអែង ហ៊ឺហាតែខ្លួនឯង! លោកបង្កើតយើងមក ខំរកចិញ្ចឹម បីបាច់រក្សាយើង គុណមហាធំធេង សងគុណលោកវិញប៉ុណ្ណឹងក៏មិនទាន់រួចមហាគុណលោកដែរ! នេះជាកាដូខួបកំណើតប៉ា និងកាដូថ្ងៃបុណ្យម្តាយ ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩»៕