រឿន ណាត អតីតបេក្ខភាពបវរកញ្ញាចក្រវាលដែលមានសម្រស់ស្រស់ស្អាត និងកំពុងមានប្រជាប្រិយភាពខ្ពស់នាពេលបច្ចុប្បន្ន។ បើទោះបីជារូបនាងមិនទទួលបានជ័យលាភីនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលក៏ពិតមែន តែរូបនាងនៅតែអាចឆក់យកចិត្តដែលស្រលាញ់ចូលចិត្ត និងគាំទ្ររូបនាងបានជាច្រើនពីសំណាក់បងប្អូនខ្មែរ ទាំងក្នុង និងក្រៅប្រទេស។

ថ្មីៗនេះនាងក៏បានឈានជើងចូលខ្លួនប្រឡូកក្នុងវិស័យសម្តែងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ស្រាប់តែមុននេះបន្តិច រឿន ណាត បានបង្ហោះសារឆ្លើយតបទៅអ្នកគាំទ្រថា «សូមគោរព និងជំរាបសួរប្រិយមិត្តអ្នកគាំទ្រទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំសូមមកបកស្រាយពីចម្ងល់ដែលបានសួរមកកាន់រូបនាងខ្ញុំផ្ទាល់អំពី ការទៅប្រកួត Miss World។ បុន្នានថ្ងៃនេះនាងខ្ញុំបានទទួលសារ ក៏ដូចជាការខលមកសួរនាំថា តេីនាងខ្ញុំបានចូលរួមទៅប្រកួត Miss World ឬក៏អត់?

តាមដែលនាងខ្ញុំដឹងពីខាងក្រុមហ៊ុន ធ្លាប់មានគំរោងបញ្ចូនទៅប្រកួតកម្មវិធីផ្សេង ក៏បុន្តែនាងខ្ញុំមិនបានដឹងថាជាកម្មវិធី Miss World ឬ កម្មវិធីអ្វីទេ។ ហេីយបេីទោះបីជា កម្មវិធី Miss World ក្តីក៏មិនមែននៅក្នុងឆ្នាំនេះដែរ ពីព្រោះនាងខ្ញុំត្រូវត្រៀមខ្លួន ហ្វឹកហាត់បន្ថែម បង្កេីននូវសមត្ថភាពផ្សេងៗ ក៏ដូចជារៀនភាសាអង់គ្លេស នៅពេលដែលរួចរាល់ ទេីបនាងខ្ញុំចេញទៅប្រកួតម្តងទៀត។ សូមអរគុណ»៕