បន្ទាប់ពីរបាំងថ្មពុះចែកគន្លងនៅស្ពានជ្រោយចង្វារទី១ ដែលទើបនឹងដាក់រួចថ្មីៗមិនទាន់បានប៉ុន្មានផង ស្រាប់តែមានគេបើកបុកបណ្តាលឲ្យបាក់បែកអស់ ហើយទង្វើនេះត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះអ្នកបើកបរមិនគោរពច្បាប់ ដែលតែងតែបង្កឲ្យខូចខាតសម្បត្តិរដ្ឋបែបនេះ។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកវិញក៏មានការបង្ហោះបែបលេងសើចថា នៅត្រង់គល់ស្ពានជ្រោយចង្វារទី១នោះ ទាល់តែច្នៃដាក់ជាគ្រាប់មីនទើបមិនមានអ្នកនរណាម្នាក់ហ៊ានជិះបុកទៀត។

ទាក់ទងនឹងការបង្ហោះបែបលេងសើចនេះផងដែរ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) ក៏បានលើកឡើងផងដែរថា “សុីម៉ាក់ស្នេីសុំឱយដោះបន្សាបនិងបោសសំអាតគ្រាប់មីន​ ដេីម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ​ជាភារកិច្ចចាំបាច់! តែពឹងឱយដាក់គ្រាប់មីនគឺថាដេីម្បី​ និងដេីម្បីគឺថា​ មិនអាចធ្វេីបានដាច់ខាត! សូមប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរ​ និងជាពិសេសពលរដ្ឋកម្ពុជាមានវប្បធម៌​ សីលធម៌រស់នៅថ្លៃថ្នូរ​ សុភាពរាបសា​រ​ យោគយល់គ្នា​ សូមប្រេីប្រាស់ឥរិយាបថល្អនេះ​ ដេីម្បីសុខសុវត្ថិភាពចរាចរ​ទាំងអស់គ្នា! CMAC can ONLY do Demining, NOT laying new landmines! Let strictly respecting traffic law as Cambodian people has great culture of respects each other! let applying this culture of respects when drivings!”៕