ឌី សូនិត្តា តារាសម្តែង និងអ្នកចម្រៀងស្រីដែលមានប្រជាប្រិយភាពខ្ពស់មួយរូបនាពេលបច្ចុប្បន្ននេះ។ ថ្មីៗនេះតារាស្រីរូបនេះបានធ្វើរឿងបំភ័យ និងពញាក់អារម្មណ៍ក្រុមគ្រួសារជាខ្លាំងក្រោយពេលដែលបានធ្វើពុតជាឈឺចូលមន្ទីរពេទ្យ ក្នុងគោលបំណងគឺដើម្បី Surprise ខួបកំណើតបងស្រី។ វីដេអូពញាក់អារម្មណ៍ និងសាកចិត្តមួយនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាងភ័យជាខ្លាំងដោយនឹកស្មានថានាងកើតមានជំងឺ តែពេលដឹងការពិតគឺបាក់ចង្កេះតែម្តង។

នាងក៏បានភ្ជាប់ជាមួយសារនៅលើបណ្តាញសង្គមថា «ចង់ដឹងថា និត្តា ចូលវះកាត់ភ័យប៉ុណ្ណាទេ? មិនត្រឹមតែទាំងអស់គ្នាភ័យទេ សូម្បីតែបងប្អូនមិត្តភក្រ័្ត និត្តា ស្លុតចិត្តគ្រប់គ្នា បើមិនជឿមើលវីដេអូនេះទៅ។ បំរាម: ហាមជេរ»។ ក្រោយពីបានទស្សនាវីដេអូនេះបានធ្វើឲ្យយើងមានអារម្មណ៍រំភើប និងភ័យស្របពេលជាមួយគ្នាដោយនាងពិតជាពូកែសម្តែងពិតមែន។ ថា ឌី សូនិត្តា ពូកែសម្តែងព្រោះជាអ្នកសម្តែងស្រាប់ តែអ្នកម្តាយ និងក្រុមគ្រួសារពូកែសម្តែង និងចូលតួជាងរូបនាងទៅទៀត។ ​តោះទស្សនាទាំងអស់គ្នា!