ចង្រ្កានឡូវ ភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងការចម្អិន ម្ហូបអាហារ ដោយប្រើអុស ឬ ធ្យូង ហើយគេជឿថាម្ហូបអាហារ ដែលចម្អិនដោយចង្ក្រានប្រភេទនេះ មានរសជាតិឈ្ងុយឆ្ងាញ់ជាង ការចម្អិនដោយប្រើភ្លើងអគ្គិសនី។ លើសពីនេះនៅតាមបណ្ដាភោជនីយដ្ឋានបែប បាប៊ីឃ្យូ មួយចំនួននៅអាស៊ី ក៏ប្រើចង្រ្កានប្រភេទនេះ ក្នុងការអាំងសាច់ផងដែរ។

ជាមួយគ្នានេះដែរសិប្បកម្មជាច្រើននៅក្នុងប្រទេសថៃ​ បានផលិតចង្រ្កានប្រភេទនេះ ដែលមានគ្រប់ទំហំ ដោយធ្វើពីដីឥដ្ឋ និង ផេះលាយជាមួយអង្កាម ព្រោះអង្កាមអាចជួយក្នុងការបង្កើតកម្ដៅបានល្អ។ ក្នុងការធ្វើចង្ក្រាននេះ គេត្រូវធ្វើដោយដៃសុទ្ធសាធ​ ដោយប្រើក្បួនខ្នាតតាំងពីបុរាណកាលមក ដើម្បីរក្សានូវគុណភាពដើម និងបង្កើនឲ្យមានការប្រើប្រាស់ឲ្យកាន់តែច្រើន ទាំងក្នុង និងក្រៅប្រទេស។ សូមទស្សនាវីដេអូនៅខាងក្រោម៖