កាលពីថ្មីៗនេះម្ចាស់បទ “Shape Of You” លោក Ed Sheeran បានធ្វើដំណើរមកកាន់ទឹកដីអង្គរប្រទេសកម្ពុជាដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថាស្ងាត់ៗស្រាប់តែតារាចម្រៀងលំដាប់ពិភពលោករូបនេះមកទស្សនាប្រទេសយើងសោះ។ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត និងទទួលស្វាគមន៍រូបលោកជាខ្លាំង ដោយសង្ឃឹមថាលោកនឹងជាប់ចិត្តទឹកដីកម្ពុជា។

រំលឹកបញ្ជាក់ឲ្យដឹងផងដែរកាលពីថ្ងៃទី១០ ឧសភា ម្សិលមិញនេះ បទចម្រៀងថ្មីរបស់លោក ដែលច្រៀងរួមគ្នាជាមួយ Justin Bieber ចំណងជើងថា “I Don’t Care” បានចេញជាផ្លូវការហើយ ដោយលោកសង្ឃឹមថានឹងមានការគាំទ្រពីសំណាក់បងប្អូនទូទាំងជុំវិញពិភពលោក។ លោកក៏បានធ្វើពិធីជប់លៀងឆ្លងយ៉ាងសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដោយមានការផឹកស៊ីច្រៀងរាំរាប់អានគ្នាមិនប្រកាន់ខ្លួនសោះឡើយ៕