កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលនៅឯប្រទេសថៃ ក្រោយពីប្តីប្រពន្ធមហាសេដ្ឋីមួយគូបានរៀបចំពិធីបុណ្យសពជូនសុនខរបស់ខ្លួន ដែលបាត់បង់ជីវិតដោយចំណាយទឹកប្រាក់អស់ជាង ៥ លានបាត។ កាលពីរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅឯផ្ទះមហាសេដ្ឋីមួយនៅឯប្រទេសថៃ គេសង្កេតឃើញមានការរៀបចំពិធីបុណ្យសពយ៉ាងអធិកអធម ក្រោយពេលដែលប្តីប្រពន្ធមួយគូនេះបានបាត់បង់សត្វឆ្កែជាទីស្រលាញ់ដែលរស់នៅជាមួយខ្លួនអស់រយៈពេលជាង១០ឆ្នាំ។

សត្វសុនខដែលមានឈ្មោះថាអូន “យូរ៉ូ” រូបនេះបានធ្វើឲ្យម្ចាស់ខ្លួនសោកសៅជាខ្លាំង ដោយបានលាចាកលោកទៅបន្សល់នូវអនុស្សាវរីយ៍ជាច្រើនទុកជាប់នៅ។ ពិធីបុណ្យសពសត្វសុនខមួយនេះត្រូវបានគេដឹងថាចំណាយអស់ទឹកប្រាក់ជាង៥លានបាត ដោយសេដ្ឋីមួយគូនេះក៏បានបរិច្ចាគទៅមូនិធិ និងអង្គការសត្វចិញ្ចឹមផ្សេងៗចំនួន១សែនបាតផងដែរ ដើម្បីចាត់ទុកថាធ្វើបុណ្យឧទ្ទិសឲ្យសត្វឆ្កែដែលប្រៀបបានជាកូនរបស់ខ្លួនស្លាប់ទៅកាន់សុគតិភព៕ ប្រភព៖ TVPool