បើនិយាយពីកំពូលតារាចម្រៀងបែបរ៉េប ជើងចាស់ ពូឃ្លាំង ប្រាកដជាមានប្រិយមិត្តភាគច្រើនបានស្គាល់ជាមិនខានតាមរយៈបទចម្រៀងល្បីៗជាច្រើនរបស់គាត់។ មួយរយៈចុងក្រោយនេះ ពូឃ្លាំង ហាក់ស្ងាត់មិនសូវឃើញមុននៅក្នុងវិស័យសិល្បៈប៉ុន្មានឡើយ ប៉ុន្តែនាពេលថ្មីៗនេះ ពូឃ្លាំង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលចាប់ដៃគ្នាជាមួយនឹងតារាចម្រៀងរ៉េប ជីដេវីត ដោយចេញបទចម្រៀងរួមគ្នាមួយមានចំណងជើងថា “អត់ប្រយោជន៍”។

បទចម្រៀង “អត់ប្រយោជន៍” នេះជាបទភ្លេង និងទំនុកច្រៀងសរសេរ និងរៀបរៀងដោយ ពូឃ្លាំង និងជីដេវីត ផ្ទាល់តែម្តង។ គ្រាន់តែបទនេះចេញមកភ្លាម ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្នេហាវិស័យចម្រៀងសម័យ ដោយទទួលការ Like និង Share យ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ចង់ដឹងថា បទចម្រៀងនេះពិរោះយ៉ាងណា មកស្តាប់ទាំងអស់គ្នា៖