នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវភ្លាម ហើយរកឃើញត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ ឬត្រូវបណ្ដេញចេញពីកម្ពុជាផងដែរ។ ហើយបើតាមសារព័ត៌មានហ្វ្រសញូរ បានរៀបរាប់ថា៖ យោងតាមមន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា តាមរយៈវីដេអូឃ្លឹបរបស់ជនជាតិចិនមួយក្រុមនេះ ដែលបកប្រែជាភាសាខ្មែរថា ពួកគេមកពីខេត្តឆុងឆីង ហើយនិយាយទៀតថា កំពង់សោម៣ឆ្នាំក្រោយវាចង់ឲ្យវឹកវរ គឺវឹកវរចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព៕