ខេត្តព្រះសីហនុ-អង្គភាពអគ្គិសនីជូនដំណឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង០៩:៣៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន ដោយសារមាន រថយន្តស្ទូចមួយគ្រឿងក្រឡាប់ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម។ ទីតាំងដែលរងប៉ះពាល់រួមមាន ទី១ នៅភូមិ០១ ភូមិ០២ សង្កាត់លេខ០២ , ទី២ នៅភូមិ០១ ភូមិ០២ សង្កាត់លេខ០៣ , ទី៣នៅភូមិ០៣ ភូមិ០៤សង្កាត់លេខ០៤ក្រុងព្រះសីហនុ ។

ក្រោយកើតហេតុក្រុមការងារបច្ចេកទេសបានចុះទៅជួសជុល ដេីម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនមានចរន្តប្រេីប្រាស់ឡេីងវិញ។ ជាមួយគ្នានេះអគ្គិសនីខេត្តព្រះសីហនុសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងអាចមានគ្រោះថ្នាក់ជាយថាហេតុ៕ ប្រភពលោកពូ៖ Huy Bunleng