កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំង បានចាប់ដៃគូជាមួយនឹងតារាចម្រៀង ជីដេវីត ដោយបានចេញបទចម្រៀងរួមគ្នាមួយមានចំណងជើងថា “អត់ប្រយោជន៍” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ បន្ទាប់ពីចេញវីដេអូចម្រៀងនេះមិនបានប៉ុន្មានផង ស្រាប់តែអាចារ្យធំ បានចេញវីដេអូចម្រៀងបែបរ៉េបមួយ ហាក់វាយប្រហារមិនសំចៃមាត់ទៅកាន់ ជីដេវីត និងពូឃ្លាំង តែម្តង។

គ្រាន់តែឃើញវីដេអូអាចារ្យធំ ចេញវីដេអូប្រើពាក្យសម្តីមិនសមរម្យដាក់ ពូឃ្លាំង ភ្លាម តារាចម្រៀងរ៉េប នេនទុំ នៅមិនសុខ បកមិនល្ហើយ ក៏បានបង្ហោះវីដេអូមួយប្រដៅអាចារ្យធំចំៗភ្លែតតែម្តង ដោយសារតែអាចារ្យធំនិយាយបែបឈ្លើយ មិនគោរព ពូឃ្លាំង ដែលជារៀមច្បង។ នេនទុំ ក៏បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “ផ្ញើរវីដេអូនេះទៅ អាចារ្យធំ (Ajathomនិយាយអោយ ពូឃ្លាំង ថា​”បងប្រុសនៅរស់ទេហី​បង? ពាក្យនេះឈ្លេីយជ្រុលហើយ​)”៕