ជឿជាក់ថាបងប្អូនភាគច្រើនមុខជាធ្លាប់បានស្តាប់បទ “ងោះ” របស់លោក ណាធូ ជាក់ជាមិនខាន។ បទថ្មី Original Song ដែលចេញអស់រយៈពេលជិតមួយឆ្នាំនេះគឺត្រូវបានទទួលការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសដោយចង្វាក់ថ្មីប្លែក បញ្ចូលទៅដោយមនោសញ្ចេតនាជ្រាលជ្រៅដក់ជាប់អារម្មណ៍ ថ្លែងពីអារម្មណ៍ឈឺចាប់របស់បុរសម្នាក់ដែលស្រលាញ់មនុស្សស្រីដែលស្អាត ទាំងដែលខ្លួនរូបមិនស្អាត ប្រៀបដូចជានាយងោះនៅក្នុងព្រេងនិទានរឿង ខ្យងស័ង្ខ ដែលជាមនុស្សអាក្រក់សម្បុរខ្មៅ លួចស្រលាញ់ព្រះនាងម្ចាស់ ពេលនេះបានចេញវីដេអូ MV ផ្លូវការហើយ។

ក្នុង MV ថ្មីរបស់បទ”ងោះ” នេះមានរួមបញ្ចូលជាច្រើនដូចជាការប្រើប្រាស់ឧបករណ៍ភ្លេងបុរាណខ្មែរ និងលាយបញ្ចូលនូវការសម្តែងល្ខោនខោលថែមទៀតផង។ តោះចង់ដឹងថា MV បទ”ងោះ” នេះគួរអោយចាប់អារម្មណ៍យ៉ាងណាទស្សនាវីដេអូនៅខាងក្រោមនេះ៖