នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះផងដែរ គឺជាថ្ងៃពិសេស ជាថ្ងៃដែលកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រម្ពុជា គឺកញ្ញាឱក សុគន្ធកញ្ញា ចូលរោងការជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែក្រុមហ៊ុនរស្មីហង្សមាស ដែលពិធីមង្គលការរបស់កំពូលតារាចម្រៀងស្រីរូបនឹងនឹងប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ។ កាលពីប៉ុន្មានថ្ងៃមុនរូបថត Pre-wedding របស់កញ្ញា ឱក សុគន្ធកញ្ញា និងលោក អ៉ឹង សុខលី ត្រូវបានបង្ហោះព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ទទួលបានការកោតសរសើរថាស្រស់ស្អាតយ៉ាងខ្លាំង។

ចំណែកថ្ងៃនេះផងដែរ យើងមកមើលទិដ្ឋភាពនៅក្នុងរោងការរបស់កំពូលតារាចម្រៀងស្រី និងប្អូនប្រុសថៅកែហង្សមាស វិញម្តង ដែលត្រូវបានតុបតែងឡើងយ៉ាងស្រស់ស្អាតតែម្តង ចាប់តាំងពីខ្លោងទ្វារ រហូតដល់ខាងក្នុងគឺសុទ្ធតែដើមឈើខៀវស្រងាត់គួរឲ្យទាក់ទាញមែនទែន។ ចង់ដឹងថា រោងមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា ស្រស់ស្អាតយ៉ាងណា? ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ប្រភព៖ September Official