នារសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា បានរៀបចំពិធីមង្គល ជាមួយប្អូនប្រុសថៅកែផលិតកម្ម និង ស្ថានីយទូរទស្សន៍ ហង្សមាស គឺលោក អ៉ឹង សុខលី ធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយគ្នានេះផងដែរ មហាជនជាច្រើន បានទន្ទឹងរង់ចាំមើលថា តើការតុបតែងនៅក្នុងពិធីមហាមង្គល របស់តារាចម្រៀងរូបនេះនឹងស្រស់ស្អាតយ៉ាងណាទៅ ព្រោះកញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។

បើតាមការបង្ហោះរូបថតប៉ុន្មានសន្លឹកនៅក្នុងផេកផ្លូវការរបស់កញ្ញា ឱក សុគន្ធកញ្ញា បានអោយឃើញថា គ្រាន់តែពិធីសូត្រមន្ត និងក្រុងពាលី គឺត្រូវបានរៀបចំយ៉ាងស្រស់ស្អាត មិនចាញ់ពិធីមង្គលរបស់ កូនរបស់មន្ត្រីធំៗ និងគ្រួសារអភិជននោះឡើយ ដោយក្នុងនោះមានការរៀបចំតុបតែផ្កាស្រស់ជាច្រើន និងការរចនាគួរអោយទាក់ភ្នែក។ ដើម្បីកុំអោយខាតពេលយូរសូមទស្សនារូបភាពខាងក្រោមនេះ៕