បន្ទាប់ពីកំពូលតារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំង បានចាប់ដៃជាមួយនឹងតារាចម្រៀង ជីដេវីត បកស្រាយចម្រៀងរួមគ្នាមានចំណងជើងថា “អត់ប្រយោជន៍” ភ្លាម ទទួលបានការគាំទ្រយ៉ាងខ្លាំង។ ចំណែកឯ អាចារ្យធំ ហាក់នៅមិនសុខក៏បានចេញវីដេអូចម្រៀងរ៉េប មួយបទផងដែរ ដោយធ្វើការវាយប្រហារទៅកាន់ទាំង ជីដេវីត និង ពូឃ្លាំង ផងដែរ ដែលធ្វើឲ្យមហាជនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជុំវិញបញ្ហានេះផងដែរ មុននេះប៉ុន្មានម៉ោង ពូឃ្លាំង បានបង្ហោះវីដេអូនៅលើគណនី Youtube របស់លោក ដោយធ្វើការបកស្រាយថា បទចម្រៀង “អត់ប្រយោជន៍” នេះមិនមែនសំដៅវាយប្រហារទៅលើអាចារ្យធំ ឡើយ ហើយពូឃ្លាំងក៏ធ្លាប់និយាយផងដែរថា លោកចង់បកស្រាយចម្រៀងជាមួយតារាចម្រៀងទាំងអស់គ្នាម្នាក់មួយៗ ដោយសារតែលោកចូលចិត្តសិល្បៈ។ ស្របពេលនោះ លោក ជីដេវីត បានផ្ញើបទចម្រៀងទៅឲ្យពូឃ្លាំង ហើយពូឃ្លាំងឃើញបទនោះល្អ ក៏ធ្វើបទចម្រៀងនោះរួមគ្នាតែម្តង ដោយមិនមានបំណងវាយប្រហារនរណាម្នាក់ឡើយ។ តោះមកស្តាប់ការរៀបរាប់របស់ពូឃ្លាំង ទាំងអស់គ្នា ដើម្បីដឹងកាន់តែច្បាស់៖