ដូចដែលបងប្អូនបានដឹងស្រាប់ហើយថាកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ម្សិលមិញនេះ កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្ម និង ស្ថានីយទូរទស្សន៍ ហង្សមាស គឺលោក អ៉ឹង សុខលី បានរៀបចំពិធីក្រុងពាលី និងសូត្រមន្តយ៉ាងអធិកអធម។ គ្រាន់តែសូត្រមន្ត និងក្រុងពាលី ក៏ផ្អើលអស់អ្នកគាំទ្រ និងមហាជនយ៉ាងខ្លាំងបាត់ទៅហើយ ដោយឡែកចំណែកឯពិធីហែជំនូនកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា នេះវិញ ក៏ហាក់មិនធម្មតានោះដែរ។

គេសង្កេតឃើញថាមានវត្តមានតារាប្រុសស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់នាំគ្នាចូលរួម ដូចជាលោក ឆន សុវណ្ណរាជ, ពេជ្រ សោភា, ចាន់ កែវនិមល, ឈិត សុវណ្ណបញ្ញា, ចំរើន សុភក្ត្រ, ណុប បាយ៉ារិទ្ធ, វី ឌីណែត និងតារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀត។ ពិធីហែរជំនូនដែលរៀបចំឡើងយ៉ាងរីករាយ និងអធិកអធមនរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា គឺបានធ្វើឡើងនៅឯសណ្ឋាគារសុខាភ្នំពេញ៕

រូបថតបង Kham Mai (Pleang Photography)